ប្រជាពលរដ្ឋជាច្រើនគ្រួសារ ផ្ទុះការតវ៉ាលើកទី២ ចោទមេឃុំផាត់សណ្ដាយ និងអភិបាលស្រុកថា បានឃុបឃិតគ្នា ក្លែងបន្លំឯកសារ បំភ័ន្តភ្នែក ប្រមុខដឹកនាំ៧ក្រសួង យកដីស្រែប្រាំងទំហំជាង២០០០ហិកតា ចែកបក្សពួកខ្លួន លក់ និងចាត់ចែង ជួលឲ្យពួកមេឈ្មួញម្នាក់ៗ រាប់រយហិកតា
ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋរាប់រយគ្រួសារ បានផ្ទុះការតវ៉ាជាលើកទី២ ខណ:ពេលដែលពួកអាជ្ញាធរ ខិលខូចបានឃុបឃិតគ្នា យកដីរបស់ពួកគាត់ដែលប្រមុខរាជរដ្ឋាភិបាល សម្រេចកាត់ឆ្វៀលឱ្យ កាលពីឆ្នាំ២០១៥ បានយកទៅបែងចែកបក្សពួកខ្លួន លក់ និងចាត់ចែងជួលបន្ត ទៅឱ្យមេៗឈ្មួញគ្រាក់ៗនោះស្រាប់តែមានប្រភពច្បាស់ការមួយបានអះអាងប្រាប់អំពីឈ្មោះមេឈ្មួញ មន្ត្រីខិលខូច និងចំនួនទំហំផ្ទៃដីច្រើនៗ មាននៅតំបន់ វាលស្រង៉ែ(ដីទំនាស់)នោះ ។
១- ឡេង ប៊ុនថាត មានដីប្រមាណ ១៥០.ហត
២- ហ៊ាប ហ៊ុយ មានដីទិញប្រមាណ ៧០.ហត
៣-អាន វាសនា មានដីលក់ប្រមាណ ៨០.ហត
៤- ជាង វិចិត្រ មានដីទិញប្រមាណ ៩០.ហត
៥- ជុំ វាសនា មានដីទិញប្រមាណ ១៥០.ហត
៦-(ហ៊ន គី) មានដីលក់ ប្រមាណ ១៦០.ហត
៧- {ហេង មនោ} មានដី ប្រមាណ ២០០.ហត
៨- លោក ងិន វ័ន្ត មានដីប្រមាណ ១១៥.ហត
៩- ( តឹក សឿង ) មានដីប្រមាណ ១២៥.ហត
១០- {ប៉ែន វណ្ណរិទ្ធ} មានដីប្រមាណ ២៥០.ហត
១១-សឿង សំ មានដីទិញ ប្រមាណ ២៥០.ហត
១២-លោក(យេង យូ) មានដីប្រមាណ ៩០.ហត
១៣-{មាស សាវរ៉ា} មានដីប្រមាណ ២៣០.ហត
១៤- (យាយ ពោន) មានដីប្រមាណ ១០០.ហត
១៥- { កៀប កុយ } មានដីប្រមាណ ១២០.ហត
១៦- {វណ្ណ សោភា} មានដីប្រមាណ ១២៥.ហត
១៧-លោក ហម ហុន មានដីប្រមាណ ៦០.ហត
១៨-លោក ឌុច ផល្លី មានដី ប្រមាណ ៧០.ហត
១៩-{ស៊ូ ចាន់ទ្រី} មានដីប្រមាណ ១០០០.ហត។
ទីតាំងដីទាំង១៩នាក់នេះស្ថិតនៅចំណុចវាលស្រង៉ែ,ខ្វែងប្រវឹក, វាលផ្អែកដំបង ,កំពង់ជង្រុក, កាំបិតព្រា, ភូមិទួលនាងសាវ -កំពង់គោ -អាចារ្យលាក់ -ខ្សាច់ជីរស់ ស្ថិតនៅក្នុងឃុំកំពង់គោ / ឃុំ ផាត់សណ្ដាយ /ស្រុកកំពង់ស្វាយ និង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
អ្នកដែលមានដី(ទិញ-លក់-ជួល)ច្រើនៗខាងលើនេះ មានអាស័យដ្ឋាន រស់នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ-ភូមិ.សង្កាត់អូរគន្ធរ-ភូមិ.សង្កាត់អាចារ្យ លាក់-ភូមិក្ដី.ភូមិ.សង្កាត់ព្រៃតាហ៊ូ-ភូមិ.សង្កាត់កំពង់ រទេះ-ភូមិ.ឃុំផាត់សណ្ដាយ-ភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា ឈ្មោះ យាយ ពោន,តឹកសឿង, សឿង សំ,យេង យូ,ងិន វ័ន្ត គឺជាក្រុមគ្រួសារតែ១។
ជាក់ស្ដែង នៅថ្ងៃ{ទី០២ ខែមករា ឆ្នាំ២០២០} នៅចំណុចព្រះគន្លង ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ប្រជាពលរដ្ឋរាប់រយគ្រួសារ បានមកធ្វើការតវ៉ា ជាលើកទី២ រឿងដីដែលសម្តេចតេជោ《ហ៊ុន សែន》បានសម្រេចឆ្វៀលឱ្យពួកគាត់ ជាអកុសល់ អាជ្ញាធរថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត នៅតែមិនអើពើ យកចិត្ត ទុកដាក់រិះរកវិធី ដោះស្រាយដីធ្លីខាងលើ ជូនពួកគាត់នៅឡើយទេ។មិនតែប៉ុណ្ណោះ បែរជាថ្លើមធំ ពាសមេឃ ហ៊ាននាំគ្នាក្លែងបន្លំឯកសារ និងបញ្ជីឈ្មោះ ដាក់បញ្ចូលទៅក្នុងផែនទី យកដីដែលរដ្ឋ បានចែកអោយពួកគាត់ យកទៅចាត់ចែងជួលបន្តនិងលក់ឱ្យមេៗឈ្មួញទៅវិញ។
ប្រភពដដែលបន្តថា ផ្ទៃដីចំនួនជាង២០០០ហិចតានោះគឺរាជរដ្ឋាភិបាល បានកាត់អោយពួកគាត់តាំងពីឆ្នាំ២០១៤,២០១៥ តែតាមពិត លោកមេឃុំរូបនោះក្លែងបន្លំឯកសារ ដោយដាក់តែឈ្មោះ បក្សពួករបស់គេតែប៉ុណ្ណោះ ដើម្បីឱ្យថ្នាក់លើគិតថាដីដែលរដ្ឋចែកអោយប្រជាជននោះ គឺបានដល់ពួកគាត់អស់ហើយមើលទៅ ទើបពួកគាត់នាំគ្នារស់នៅ យ៉ាងស្ងប់ស្ងាត់បែបនេះ តែតាមការពិត ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងឃុំផាត់សណ្ដាយ ទាំងមូល មិនបានទទួលដីសូម្បីតែមួយចង្អាម ឬក៏មួយដុំ រហូតមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នេះ។
ជុំវិញនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ក៏បានដាក់ពាក្យបណ្ដឹងទៅលោកអភិបាលស្រុកនិងលោកអភិបាលខេត្ត ជាច្រើនលើកច្រើនសារ តែលោកសុខលូ អភិបាលខេត្ត កំពង់ធំ មិនបានយកចិត្ត ទុកដាក់ដោះស្រាយ ជូនពួកគាត់នោះទេ រហូតដល់ថ្ងៃទី០២ ខែមករា ២០២០នេះ មានរយៈពេលជាង០៤ឆ្នាំទៅហើយ ពួកគាត់មិនអាច អត់ធ្មត់ និងការ គាបសង្កត់ ធ្វើទុក្ខបុកម្នេញ គ្រប់បែបយ៉ាង ពីលោកហេង មនោ មេឃុំផាត់ស្ដាយ និងលោកអ៊ុន បុត្ត ចៅហ្វាយស្រុកកំពង់ស្វាយ បន្តទៅទៀតលែងបាននោះទេ ក៏ផ្ទុះការតវ៉ាតែម្ដងហើយ ម្ដងទៀត និងបានរាយការណ៍ ទៅក្រុមអ្នកសារ ព័ត៌មាន ឱ្យចុះមកយកព័ត៌មានដល់ទីតាំងដីទំនាស់ និងជួយស្រាវជ្រាវការពិត ផ្សព្វផ្សាយដំណឹងអំពីសុខទុក្ខ លំបាករបស់ប្រជាពលរដ្ឋ ដើម្បីជាការជូនដំណឹងឱ្យប្រមុខរាជរដ្ឋាភិបាលជាពិសេសសម្ដេច អគ្គមហាសេនាបតី តេជោ 《ហ៊ុន សែន》 នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ក្រឡាហោម ស ខេង ឧបនាយកនារដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជ្រាប ដើម្បីជួយរកយុត្តិធម៌ ជូនដល់ពួកគាត់ផង និង សំណូមពរឱ្យសម្ដេចតេជោ និងសម្ដេចក្រឡាហោម សូមឱ្យបង្កើតគណៈកម្មាធិការ ឯករាជ្យ ថ្នាក់ជាតិមួយ ដើម្បីសើរើរកដំណោះស្រាយ នូវបញ្ហាដ៏ចាក់ស្រេះខាងលើនេះ ជូនប្រជាពលរដ្ឋឱ្យបានសមស្រប និងស្ងប់អារម្មណ៍ ដែលមានក្រសួងចំនួន៨ជាប់ពាក់ព័ន្ធមានដូចជា៖
១/-ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
២/-ក្រសួងទេសចរណ៍
៣/-ក្រសួងធនធានទឹក និងឧតុនិយម
៤/-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥/-ក្រសួងបរិស្ថាន
៦/-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៧/-អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ
៨/-អង្គភាពប្រឆាំងអំពុករលួយ
បន្ទាប់មក រកពេលវេលាណាមួយដ៏សមគួរចាត់មន្រ្តីទាំង ០៨ក្រសួងនេះ ឱ្យចុះស្រាវជ្រាវ ដល់ទីតាំងដីទំនាស់យ៉ាងយូបំផុតរយៈពេល០១ខែ ដើម្បីវែកមុខមន្ត្រី មន្ត្រីជំនាញខិលខូច និងពួក មេៗឈ្មួញ ដែលជាប់ពាក់ ព័ន្ធនឹងដីធ្លី តំបន់៣ អូស《ក》យកមកចាត់វិធានការ ផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត គឺដល់ដំណាក់កាល (អភិក្រមទី៥) ។
សូមបញ្ជាក់ផងដែរថា ជុំវិញនឹងករណី ដ៏ចំរូងចំរាស់ខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង នៅមិនទាន់មានការបំភ្លឺ សមស្របណាមួយពីខាងភាគីលោក(ហេង មនោ)មេឃុំផាត់សណ្ដាយ និងលោក (អ៊ុន បុត្ត) ចៅហ្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅឡើយនោះទេ ព្រោះគ្មានលេខទូរស័ព្ទ ដើម្បីធ្វើ ការទំនាក់ទំនង ដូច្នេះយើងខ្ញុំ រង់ចាំការបំភ្លឺ ពីខាងភាគី អាជ្ញាធរឃុំ/ស្រុក/ខេត្តរៀងរាល់ម៉ោងធ្វើការ៕