ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច
Fri,03 April 2020 (Time 03:52 PM)
ដោយ ៖ វីរៈបុរសជាតិ (ចំនួនអ្នកអាន: 1137នាក់)

រាជធានីភ្នំពេញ​៖មកទល់ពេលនេះ​កម្ពុជាបានត្រៀមរោងចក្រផ​លិតម៉ាសខ្លួនឯងហើយ ដែលចា​ប់ពីពេលនេះ​ទៅអាចបាន១លា២សែនម៉ាស ហើយនឹង​បង្កើនសមត្ថភា​ពផលិតអោយបាន​ច្រើនថែមទៀត​។
ជាងនេះទៅទៀតរាជរដ្ឋាភិបា​លក៏បានត្រៀមរោងចក្រក្នុង​ស្រុកមួយទៀតសម្រាប់ផលិត​ទឹកអាល់​កុល​សម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់​ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង​៥ពាន់​លីត្រ ហើយនឹងបង្កើនសមត្ថភា​ពផលិតអោយច្រើនថែមទៀត ព្រោះ​យើងត្រូវកា​រលើស​ពីនោះ។ជាមួយគ្នានេះដែរ សំភារៈពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិត​ដោយរោងចក្រ​ក្នុង​ស្រុក២ គឺនៅខេត្តកំព​ង់ចាម និងខេត្តស្វាយរៀង ហើយសំភារៈ​មួយចំនួនទៀត​ដែលយើង​ផលិតមិន​បាន គឺនឹងនាំមក​ពីក្រៅប្រទេស។សំភារៈពេទ្យយើងមួយ​ចំនួនធំរួម​ទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុក​ក្នុងឃ្លាំងរួច​រាល់អស់ហើយ។ទោះបីមាន​សំភារៈបរិក្ខាពេទ្យ​មួយចំនួនត្រូវបាននាំចូលពី​ក្រៅប្រទេស​ពេញឃ្លាំងក្តីក៏យើង ត្រូវតែត្រៀម​រោងចក្រក្នុង​ស្រុកសម្រាប់​ផលិតសំភារៈ និងបរិក្ខារពេទ្យ​មួយចំនួនសម្រាប់​ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង។

ក្រៅពីត្រៀមបម្រុងសំភារៈបរិក្ខា​រពេទ្យរួចរាល់ហើយ គឺយើងបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និង​អំបិល និងម្ហូបចំណីមួយចំនួនទៀត ​អត់មានអោយនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធា​នាថាព​​លរដ្ឋខ្មែរនៅតែមានអង្ករ និងម្ហូបអាហារទទួលទាន​ទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។នេះបើយោងតាមការចុះផ្សាយ​នៅលើផេកFacebook រប​ស់សម្តេចតេជោ។

ក្នុងនោះសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែរំឮ​កពលរដ្ឋអោ​យយកចិត្តទុក​ដាក់ថែរក្សាកា​រពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារអោយបានល្អ ជាពិសេស​ក្នុងពេលដែ​លកម្ពុជាកំពុង​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩។ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំ​អាល់កុល ឬចែល​លាងដៃសម្លាប់មេ​រោគបាក់តេរី ដើម្បីកា​រពារការឆ្លងរោ​គពីយើងទៅគេ ​នឹងពីគេមកយើង។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី​បានបញ្ជាក់ច្បាស់​ជូនប្រជាពលរដ្ឋ កុំអោយមា​នការ​តក់ស្លុត​អោយសោះ កម្ពុជាមិនអោយមានសភាព​ស្លាប់គ​រជើងដូច​យើងឃើញ​នៅក្រៅប្រទេស​នោះឡើយ។ដូច្នេះសូមបងប្អូនប្រជា​ពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យ​អោយបានខ្ជាប់​ខ្ជួនតា​មការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងសហកា​រជាមួយមន្ទីរពេទ្យប្រសិ​នបើមានការ​សង្ស័យនៃជំងឺឆ្លងកូវីឌ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ