ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព នៅព្រះរាជាណាចក្រកម្ពុជា
Sat,11 December 2021 (Time 11:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 130នាក់)

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពីការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ LBN ក្រុងកំពង់ចាម។
គោលបំណងរួមនៃវគ្គបណ្តុះបណ្តាល៖ គឺដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីបង្កើតបរិយាកាសផ្ដល់សេវាសុខភាពប្រកបដោយគុណភាព និងសមធម៌សំដៅលើកកម្ពស់សុខភាព និងសុខមាភាពរបស់ជនទេសន្ដរប្រវេសន៍គ្រប់រូប និងគ្រប់វ័យ។ សិក្ខាសាលាមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ មកពីអន្តរក្រសួងស្ថាប័ន អង្គការដៃគូរពាក់ព័ន្ធរួមមាន៖ ក្រសួងសុខាភិបាល,ក្រសួងមហាផ្ទៃN.C.C.T, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លោកស្រី មកពីតំណាងមន្ទីរសុខាភិបាលខេត្តទាំង៦ រួមមាន÷ ខេត្តស្ទឹងត្រែង,ក្រចេះ,ព្រះសីហនុ,តាកែវ,ស្វាយរៀង និងខេត្តកំពង់ចាម និងតំណាងអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍នៅកម្ពុជា (IOM)៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ