ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំក្រុមការងារ ដាំកូនឈើឡើងវិញនៅដីតំបន់៣ ស្ថិតក្នុងចំណុចក្រពើស្គម ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ
Wed,15 December 2021 (Time 10:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

នៅព្រឹកថ្ងៃអង្គារទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ដើម្បីចុះដាំកូនឈើឡើងវិញនៅតំបន់៣ ចំណុចក្រពើស្គម ស្ថិតក្នុង ឃុំព្រៃចាស់ ស្រុកឯកភ្នំ បន្ទាប់ពីរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ពីសំណាក់ឈ្មួញខិលខូច និងក្រោយពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានចេញបទបញ្ជាឲ្យមានការបង្ក្រាបជាបន្ទាន់រាល់សកម្មភាពដែលរំលោភបំពានដីតំបន់៣ និងត្រូវដាំកូនឈើលើដីព្រៃលិចទឹកឡើងវិញ។
ការដាំកូនឈើនេះក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកឯកភ្នំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ផងដែរ។
ដើមឈើព្រៃលិចទឹកដែលយកមកដាំនាពេលនេះ មានកូនឈើព្រៃលិចទឹកចម្រុះចំនួន៥ពាន់ដើម ក្នុងនោះមានដើមប្ញស្សីចំនួន១០០០ដើម ត្រូវបានយកទៅដាំនៅតំបន់ ដែលរងការកាប់បំផ្លាញធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បន្ទាប់ពីបានរឹបអូសពីក្រុមឈ្មួញនិងប្រជាពលរដ្ឋ បានទន្រ្ទានព្រៃលិចទឹកទាំងនោះ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ