អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ក្រើនរម្លឹកដោយជម្រុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយឲ្យប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចដោយតម្រូវមានការទំនាក់ទំនងល្អ និងផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនទាន់ពេល និងមានតម្លាភាពប្រកបដោយប្រសិទ្ធិភាព។ការថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ពិធីសម្ភោធអគារការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកស្វាយចេក នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអគារការិយាល័យ សម្រាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានស្រប់ទៅនឹងភាពរីកចម្រើននៃប្រទេសជាតិនាពេលបច្ចុប្បន្ន។ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃបានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយនេះឡើង គឺដើម្បជម្រុញការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ទៀតថា តាមច្រកចេញចូលតែមួយនេះហើយ ដែលបានជម្រុញឲ្យល្បឿនការងារទាំងឡាយ ដែលបានអនុវត្តន៍កន្លងមករហូតដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាលក៍បាននឹងកំពុងជម្រុញបន្តបង្កើតនូវច្រកចេញចូលតែមួយនេះនៅតាមបណ្តាស្រុកផ្សេងៗទៀត ដែលមិនទាន់មាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ បម្រើក្នុងអង្គភាពច្រកចេញចូលតែមួយ នៅស្រុកដែលបានបង្កើតឡើងនេះ និងមន្ត្រីនៅគ្រប់មូលដ្ឋានទាំងអស់ គប្បីត្រូវប្រកាន់ភ្ជាប់គោលការណ៍សំខាន់៥យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តតម្លាភាពក្នុងការបំពេញការងារដោយខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធិភាពផ្តល់សេវាសាធារណៈ ការផ្តល់ប្រយោជន៍នានា ក្នុងការអភិវឌ្ឍ គាំពាសង្គម ប្រកបដោយសីលធម៌ និងខិតខំដោះស្រាយបញ្ហាឆ្លើយតបរាល់សំណើ និងសំណូមពរប្រកបដោយប្រសិទ្ធិភាពខ្ពស់ជូនប្រជាពលរដ្ឋ៕ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ