ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ស្ដីពីការកសាងផែនការរៀបចំដែនដីខេត្តបន្ទាយមានជ័យ និងប្លង់គោលប្រើប្រាស់ដីក្រុងស្រីសោភ័ណ
Sat,04 December 2021 (Time 05:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 366នាក់)

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត ម៉េង ប៊ុនណារិទ្ធិ អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិបានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់ស្ដីពីការកសាងផែនការរៀបចំដែនដីខេត្តបន្ទាយមានជ័យនិងប្លង់គោលប្រើប្រាស់ដីក្រុងសិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាល.អភិបាលរងខេត្ត ស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
អង្គសិក្ខាសាលាបានដំណើរការមួយថ្ងៃពេញ ដើម្បីពិភាក្សា រកចំណុចធាតុចូលបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការកសាងផែនការរៀបចំដែនដីខេត្តបន្ទាយមានជ័យនិងប្លង់គោលប្រើប្រាស់ដីក្រុងស្រីសោភ័ណ ក្លាយទៅជាត្រីវិស័យ និងជាផែនទីជាក់លាក់បង្ហាញ ដើម្បីរៀបចំដំណើរការកសាង អភិវឌ្ឍន៍ខេត្ត ក្រុងឲ្យកាន់តែមានសក្តានុពល និងឆាប់រហ័សឡើង។
គួរបញ្ជាក់ថា ក្រោយវគ្គសិក្ខាសាលាចុងក្រោយនេះចប់ ការកសាងផែនការរៀបចំដែនដីខេត្តបន្ទាយមានជ័យនិងប្លង់គោលប្រើប្រាស់ដីក្រុងស្រីសោភ័ណ នឹងដាក់ឲ្យដំណើរនាពេលឆាប់ខាងមុខផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ