ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
អាជ្ញាធរខេត្តតាកែវ នាំយកអាវរងាជាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនចាស់ជរាគ្មានទីពឹង ចំនួន ១០០នាក់ ក្នុងស្រុកកោះអណ្ដែត
Sat,04 December 2021 (Time 05:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 263នាក់)

តាកែវ៖ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ សាខា លោកនាយកប្រតិបត្តិសាខា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ បានអញ្ជើញចូលរួម ជួបសំណេះសំណាល និងនាំយកនូវអាវរងា ដែលជាអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកផ្ដល់ជូនចាស់ជរាគ្មានទីពឹង ចំនួន ១០០នាក់ ក្នុងស្រុកកោះអណ្ដែត។
មានមតិសំណេះសំណាលនាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានពាំនាំនូវការ ផ្ដាំសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលជានិច្ចសម្ដេច ប្រកបដោយក្ដីនឹករលឹកពុកម៉ែបងប្អូន ជាខ្លាំង ប៉ុន្តែដោយមានធុរៈរវល់ច្រើន ហេតុដូច្នោះហើយទើប សម្ដេច ចាត់តំណាងនាំយកនូវសម្ភារៈ និងអាវរងាមួយចំនួន មកផ្ដល់ជូនបងប្អូន ដោយមិនមានការរើសអើងប្រកាន់វណ្ណៈ ព័ណសម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីទាំងអស់ សំខាន់មិនទុកបងប្អូនចោលមួយគ្រាណាសោះឡើយ។
ក្រៅពីនេះដែរ ឯកឧត្តមប្រធានសាខា ក៏បានណែនាំឱ្យមនុស្សវ័យចំណាស់ទាំងអស់ ឱ្យបន្តថែទាំសុខភាព ទោះបីជា ប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សា សុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈ ដែលកម្ពុជាមិនទាន់បាន បញ្ចប់ជំងឺកូវីដ-១៩នៅឡើយ។
សូមជម្រាបជូនដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់ ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវ ៧១c កាលពី ថ្ងៃទី២៣ ខែវិច្ឆិកា ឱ្យអភិបាលរាជធានី ខេត្ត រៀបចំអាវរងា ភួយ មុង ដើម្បីចែកជូន មនុស្សវ័យចំណាស់ ក្នុងពេលអាកាសធាតុ ចុះត្រជាក់ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ