ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
អភិបាលខេត្តកំពង់ចាម​ ជួបពិភាក្សាការងារជាមួយព្រះសាកលវិទ្យាធិការ​ និងគណៈគ្រប់គ្រង​ នៃពុទ្ធិសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ​
Tue,01 February 2022 (Time 07:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 132នាក់)

កំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២​នេះ​ បានអញ្ជើញជួបពិភាក្សាការងារជាមួយព្រះសាកលវិទ្យាធិការ​ និង​គណៈគ្រប់គ្រង​ នៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ស្តីពី​ការ​បណ្តុះបណ្តាល​ និង​ការ​សាងសង់​ ដេីម្បី​ស្នេីសុំ​គោលការណ៍​ប្រារព្ធ​ពិធី​បេីក​សម្ពាធ​អគារ​រដ្ឋបាល​ថ្មី​ ១ខ្នង​ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម​ នាពេល​ខាងមុខនេះ​ផងដែរ​។
ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ធ្វេីការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ព្រះសាកលវិទ្យាធិការ​ និង​គណៈគ្រប់គ្រង​ នៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ដែល​បាន​រួម​សាមគ្គី​គ្នា​​ ក្នុង​ការ​ខិតខំ​គៀងគរ​ស្វែងរក​សប្បុរសជន​ ដេីម្បី​សាងសង់​​អគារ​រដ្ឋបាល​ថ្មី​១ខ្នង​​ ក្នុង​តម្លៃ​ប្រមាណ​ជាជា​ង​៦៤ម៉ឺន​ដុល្លារ​ សម្រាប់​ឲ្យ​​ព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​បំពេញ​ការងារ​ប្រចាំថ្ងៃ​ ដេីម្បី​បណ្តុះបណ្តាល​ធនធាន​សមណនិស្សិត​ និស្សិត​កម្រិត​ឧត្ដម​សិក្សា​ និង​ក្រោយ​ឧម្តមសិក្សា​​។
ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ឯកភាព​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​ រៀបចំ​​ប្រារព្ធ​ពិធី​បេីក​សម្ពាធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​ នូវអគារ​រដ្ឋបាល​ នៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ដែល​មាន​បណ្ដោយ​ប្រវែង​ ១៨ម៉ែត្រ​ ទទឹង​ប្រវែង​១៦ម៉ែត្រ​ កម្ពស់​៤ជាន់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ​ដែលទើប​នឹងសាងសង់​រួចរាល់​ជាស្ថាពរ​ ​ក្នុង​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ កន្លងទៅនេះ​។
បេីតាមព្រះសាកលវិទ្យាធិការ​ បាន​មានសង្ឃដីកា​ថា​ នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាស្ត្រាចារ្យដែលបាននិងកំពុងបង្រៀនសរុបចំនួន ៧៥រូប​ ក្នុងនោះសាស្ដ្រាចារ្យក្របខណ្ឌចំនួន៦រូប​ ហេីយចាប់ពីឆ្នាំសិក្សា២០១៨ ដល់ឆ្នាំសិក្សា២០២១ សមណនិស្សិត និស្សិត ដែលបានសិក្សា និងបានការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រប្រកបដោយជោគជ័យ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅពេលសម្ពោធ អគារសិក្សា បណ្ណាល័យ និងអគាររដ្ឋបាល ខាងមុខនេះមានចំនួន ៥៩៤អង្គ/នាក់ ដែលមាន ៣ជំនាន់ ហើយពួក គាត់មានការងារធ្វើគ្រប់ៗគ្នា (៩៩%)។
ព្រះសាកលវិទ្យាធិការ​ បានបញ្ជាក់ថា សមណនិស្សិត និស្សិត ដែលបានសិក្សា និងការពារសារណាបទបញ្ចប់សរុប ទាំងអស់មាន ១០ជំនាន់ (២០១២-២០២១) ស្មើនឹង ៨៨៥រូប ហើយពួកគាត់មានការងារធ្វើ ៩៩% (មន្ត្រីរាជការ ៧០% តាមអង្គការ សមាគម ៦% តាមក្រុមហ៊ុន ១៤% មន្ត្រីកិច្ចសន្យា ៧% បើកអាជីវកម្មផ្ទាល់ខ្លួន ២% និងទៅសិក្សានៅបរទេស ១%)។​ សម្រាប់​ឆ្នាំសិក្សា២០២១-២០២២ នេះ សមណនិស្សិត និស្សិតដែលកំពុងសិក្សាសរុបទាំងអស់ ចំនួន៩៧១ អង្គ/នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ៨១៩រូប (ព្រះសង្ឃ ៨៦អង្គ ស្រី ៤៧៨រូប) ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៥២ អង្គ/នាក់ (ព្រះសង្ឃចំនួន៨ អង្គ ប្រុស៦៣ នាក់)​៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ