ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យមួយខ្នង ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប
Fri,04 February 2022 (Time 05:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 290នាក់)

ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងជំរុញការអានរបស់ក្មួយៗសិស្សានុសិស្សនៅទូទាំងខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានសម្រេចសាងសង់អាគារបណ្ណាល័យ ០១ខ្នង ដែលមានទំហំ ១២ម៉ែត្រ ×៦ម៉ែត្រ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលត្រូវចំណាយថវិកាអស់ជិត ២០,០០០$ និងត្រូវបានបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។
គម្រោងសាងសង់អាគារបណ្ណាល័យមួយនេះ ត្រូវបានផ្ដួចផ្ដើមឡើង និងចំណាយថវិកាផ្ទាល់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ និងលោកជំទាវ ស ម៉ាលីដា ព្រមទាំងមានការចូលរួមថវិកាពី អស់លោក លោកស្រី ថា្នក់ដឹកនាំខេត្ត មន្ត្រីរាជការ និងសប្បុរសនានាផងដែរ។ ការសាងសង់អាគារបណ្ណាល័យនេះ បានបង្ហាញឱ្យឃើញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវ ដែលមានចំពោះប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលកំពុងបង្រៀន និងរៀនក្នុងសាលានេះ ហើយក៏បានបង្ហាញឱ្យពីសមិទ្ធផលថ្មីបន្ថែមទៀតកើតឡើងដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ដិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ នៃអនុវិទ្យាល័យ ហ៊ុន សែន ក្រុង កែប ដែលបានបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរនាពេលកន្លងម។ ឯកឧត្តមក៏បានបន្តថា បន្ទាប់ពីកសាងបណ្ណាល័យនេះរួចរាល់ និងត្រូវបំពាក់នូវសម្ភារបរិក្ខារ សៀវភៅ និងឯកសារជំនួយស្មារតី ដើម្បីបម្រើអោយការអាន និងកិច្ចការស្រាវជ្រាវឯកសារមេរៀនផ្សេងៗ របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរដល់សិស្សនុសិស្សត្រូវខិតខំរៀនសូត្រ កាត់ផ្តាច់នៅអំពើអបាយមុខផ្សេងៗ ចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយខ្ជាប់ខ្ជួន ជាពិសេសត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានជាប់ប្រចាំ៕
ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ