ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២
Wed,30 March 2022 (Time 09:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 251នាក់)

(រាជធានីភ្នំពេញ)៖នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមអម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង(គ.គ.ម.ខ) រួមជាមួយលោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ.គ.ម.ខ និងលោកប៊ុន សម្បត្តិ អនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងជាសមាជិកលេខាធិការដ្ឋានគ.គ.ម.ខ បានចូលរួមសិក្ខាសាលា បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលានេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាតំណាងដ៏ខ្ពស់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងលោកស្រី ឃ្លែ កូណាន់ នាយិកាប្រចាំប្រទេសអង្គការសហប្រជាជាតិកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា, តំណាងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតាមក្រសួង-ស្ថាប័ន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយគ្រប់រាជធានី ខេត្ត កាកបាទក្រហមកម្ពុជា កងកម្លាំងទាំង៣ប្រទេស និងអង្គការដៃគូ។
ក្នុងឱកាសនោះ លោកលៀង ជុំសុបិន្ត នាយរងរដ្ឋបាលសាលាខេត្ត បានធ្វើបទបង្ហាញដោយសង្ខេបស្ដីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២១, ចែករំលែកបទពិសោធន៍បច្ចេកទេស និងការប្រមូលទិន្នន័យគ្រោះមហន្តរាយក្នុងប្រព័ន្ធPRISM និងបញ្ហាប្រឈមមួយចំនួន។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានផ្ដល់អនុសាសន៍ដូចខាងក្រោម
១.បន្តពង្រឹងប្រព័ន្ធបញ្ជូនព័ត៌មានទាន់ហេតុការណ៍(PRISM)ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ បើមានការដោះដូរមន្ត្រី ត្រូវធ្វើយ៉ាងណាធានាឱ្យមានការផ្ទេរចំណេះដឹងបន្ត ឬបន្តធ្វើកិច្ចការងារនេះរហូតដល់មន្ត្រីថ្មីអាចធ្វើជំនួសបាន។
២.បន្តជម្រុញការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤តាមទូរស័ព្ទដៃ ឱ្យបានច្រើន តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយជាសាធារណៈ អំពីអត្ថប្រយោជន៍ និងរបៀបចុចភ្ជាប់ប្រព័ន្ធនេះ។
៣.រដ្ឋបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បំពាក់ឧបករណ៍ព័ត៌មានវិទ្យាដល់មន្ត្រីបង្គោលនៃក្រុមលេខាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្ត៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ