ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
Tue,19 April 2022 (Time 09:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 319នាក់)

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និង ត្រៀមរៀបចំទិវាកាកបាទក្រហមកម្ពុជាថ្នាក់ខេត្ត នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃអង្គារទី១៩ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំប្រឹងថែរក្សា សន្ដិសុខ សណ្ដាប់ សុវត្ថិភាពសាធារណៈនិងមន្ត្រីរាជការ អង្គភាពពាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យ យុវជន ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការចូលរៀបចំកម្មវិធីសង្ក្រាន្តបន្ទាយមានជ័យ ទីតាំងសួនមានជ័យ និង សង្ក្រាន្តបន្ទាយឆ្មារ ប្រាសាទបន្ទាយឆ្មារ ដែលដឹកនាំដោយលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និង កម្មវិធីកម្សាន្តសប្បាយតាមទីវត្តអារាមនានា អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ប្រកបដោយភាពសប្បាយរីករាយ សន្តិសុខ សុវត្ថិភាពល្អ។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពពេញផ្ទៃប្រទេស និងភាពសប្បាយរីករាយមាននៅគ្រប់ទីកន្លែង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាឆ្នាំថ្មី ឆ្នាំ២០២២នេះ និយាយដោយឡែក ក្នុងខេត្តបន្ទាយមានជ័យ ក៏បានរៀបចំឡើងនៅព្រឹត្តិការណ៍ឆ្នាំថ្មីខេត្តបន្ទាយមានជ័យ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកលេងកម្សាន្ត។
ក្នុងកម្មវិធីចូលឆ្នាំនៅខេត្តបន្ទាយមានជ័យ ក៍មានវត្តមានដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអញ្ជើញពិនិត្យមើល និងលេងកម្សាន្តសប្បាយរីករាយក្នុងភាពស្និតស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅសួនមានជ័យ ប្រាសាទបន្ទាយឆ្មារ និងក្រុង/ស្រុកមួយចំនួនផងដែរ។

អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ក៏ដូចជាមន្ត្រីគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
ដែលខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការរក្សានូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំជូនដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីបន្ទាយមានជ័យ និងនៅតាមមូលដ្ឋាន វត្តអារាមនានាក្នុងខេត្តទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តសូមជូនសព្វសាធុកាពរជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋសូមទទួលបានពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ