បុរសជនជាតិវៀតណាម ជាម្ចាស់ សៃវៀនមាន់ នៅកាសស៊ីណូ កាឡាក់ស៊ី ប្រើអំពើហិង្សា មកលើ បុរសជនជាតិខ្មែរចំនួន 2 រូប បណ្ដាលឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចខេត្តកណ្ដាល ÷ ចេញផ្សាយ ថ្ងៃទី 06/05/2022 ជាក់ស្តែង នៅវេលាម៉ោង១៧-៤០នាទីល្ងាចថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចក្នុងកាស៉ីណូ យីហោ «កាឡាក់ស៉ី» ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មានករណីដ៏ភ្ញាក់ផ្អើល មួយ បន្ទាប់ពីមានការបែកធ្លាយករឿងហិង្សា ដែលបង្ករដោយបុរសជនជាតិវៀតណាម មានតួនាទីជាម្ចាស់សង្វៀនជល់មាន់ បានប្រើហិង្សាវាយជនជាតិខ្មែរចំនួនពីរនាក់ បណ្តាលឲ្យរបួស និងបង្ករឱ្យមានការភ្ញាក់ផ្អើលដល់ពូសមត្ថកិច្ចក្នុងមូលដ្ឋានចុះមកអន្តរាគមន៍នាំខ្លួនជនបង្ករ និងជនរងគ្រោះមកស្នង ការដ្ឋាន នគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី នៃច្បាប់ ។ហេតុការណ៍ដ៏រញ៉េរញ៉ៃមួយនេះបានកើតឡើង បន្ទាប់ពីជនសង្ស័យ និងជនរងគ្រោះ ប្រកែកគ្នារឿងយកមាន់ពីវៀតណាម មកជល់ រួមនឹងរឿងលុយដែលខ្ចីគ្នាចំនួន ១លានរៀល ហើយប្រកែកឡើងបែកផ្សែង តឹងសរសៃក ដាក់គ្នាតែម្ដង ទើបឈានដល់ការប្រើហិង្សា វាយតប់ វាយចំក្បាលគ្នាទៅវិញទៅមក រហូតភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ជនដៃដល់មានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅក្នុងភូមិឃុំកើតហេតុ មុខរបរ មេការកាស៉ីណូ រួមទាំងបក្សពួកមានគ្នាប្រមាណជា ៧ ទៅ ៨នាក់ បានព្រួតគ្នា វាយតប់ប្រើអំពើហឹង្សាវាយដំជនជាតិខ្មែរ ដែលគេដឹងថាជាម្ចាស់សង្វៀនល្បែងស៊ីសងបញ្ជល់មាន់ប្រចាំស្រុកស្អាង ខេត្តកណ្ដាល នាពេលកន្លងមកនិងបច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ មានឈ្មោះ ដូចខាងក្រោមទី១-ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ទី២-ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។តាមប្រភពព័ត៌មាន បានឱ្យថា ៖ ជនជាតិខ្មែរ ដែលជាជនរងគ្រោះ ត្រូវបានគេស្គាល់ថា គាត់គឺជាម្ចាស់ បនល្បែង សង្វៀនបញ្ជល់មាន់មួយ ប្រចាំនៅស្រុកស្អាង ខេត្តកណ្តាល ។ ហើយករណីនេះគេសង្ស័យថា ផ្ដើមចេញពីការលេងល្បែងចាញ់ហើយក៏ជំពាក់លុយ និងកុងគ្នារឿងបើកល្បែងស៊ីសងជល់មាន់។ចំពោះករណីប្រើអំពើហឹង្សានេះ ជនដៃដល់ ហើយនិងជន រងគ្រោះ បានអួតអាង ដំឡើងស្លាបដាក់គ្នានិងគំរាមកំហែងដាក់គ្នា ដោយបានបោះពាក្យសម្ដីធំៗដាក់គ្នាថា ខ្លួនមានមេៗ របស់ខ្លួនធំ ប្រចាំស្រុកកោះធំ ហើយភាគីម្ខាងទៀតបានអួតអាងក្ដែងៗថា មានមេធំៗ ប្រចាំនៅក្នុងស្រុកស្អាង តាមកាងការ ពារពីក្រោយខ្នង ។ តែរហូតមកទល់ពេលនេះ នៅមិនទាន់មានមេៗ ឬអ្នកធំណាម្នាក់ ចិត្តសឿងហ៊ានចេញមុខមកកាង ចេញមុខដោះស្រាយឬមកធានា យកជនបង្ករខាងលើនេះ ឱ្យរួចខ្លួននៅឡើយទេ ។យ៉ាងណាមិញ មហាជនជាច្រើន បានលើកឡើងថា ករណីនេះគឺផ្ដើមចេញពីការលេងល្បែងភ្នាល់ ទើបបណ្តាលឲ្យមានការខ្ចីលុយ ជំពាក់លុយមិនសង ហើយឈានដល់ការ ប្រើអំពើហឹង្សាវាយតប់គ្នាទៅវិញទៅមក យ៉ាងសាហាវ បែបនេះ។បច្ចុប្បន្ន ជនដៃដល់ត្រូវបានសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួន និងកសាងសំណុំរឿងបញូនមកស្នងការនគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ