ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ប្រភពច្បាស់ការបានប្រាប់ឱ្យដឹងថា លោក កែម សារិទ្ធ ជាមន្ត្រីយោធានៅក្នុងអង្គភាព កងពលលេខ ៥១ ផង និងជាមន្ត្រីបំរើការងារ នៅក្នុងសាលាសង្កាត់ ប៉ោយប៉ែត ផង សូមក្រសួងពាក់ព័ន្ធចុះពិនិត្យផងទាន!
Sat,18 June 2022 (Time 02:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

ខេត្តបន្ទាយមានជ័យ ÷ចេញផ្សាយថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២

ករណីនេះគឺ កំពុងបំផ្លាញលុយជាតិ ដោយសារ ខ្លួនមួយ មានការងារ ២កន្លែង បើកប្រាក់ខែ ក៏២កន្លែង ។ ប្រភពបានប្រាប់ឱ្យដឹងថា ÷ ជាច្រើនឆ្នាំមកហើយ លោក កែម សារិទ្ធ មិនដែរល ចូលបន្ទាយនោះទេ គឺយូរៗទៅបង្ហាញមុខម្តង ឬក៏ឃើញមុខតែនៅពេលបើកប្រាក់តែប៉ុណ្ណោះ ព្រោះលោក កែម សារិទ្ធ ក្នុងមួយថ្ងៃៗ រវល់តែ មកបំរើការងារនៅក្នុងសាលាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯណេះទេ ។
មហាជនបានរិះគន់ចំៗថា តើក្រុងប៉ោយប៉ែត ពិតជាខ្វះ ធនធានមនុស្ស ចេះដឹងមែនទេ ទើប យកយោធាមក មកឱ្យបំរើការងារ នៅសាលាសង្កាត់ប៉ោយប៉ែត បែបនេះនោះ ?
តើករណីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ យោធភូមិភាគទី៥ គួរមានវិធានការយ៉ាងណា ? ចំពោះ លោក កែម សារិទ្ធ ដែលជាកម្លាំងយោធាបំរើការងារ នៅកងពលលេខ៥១ តែមិនទៅបំពេញតួនាទីក្នុងអង្គភាពរបស់ខ្លួន បែរជាទៅសង្ងំ បំរើការងារ នៅសាលា សង្កាត់ ប៉ោយប៉ែតទៅវិញ តែបើកប្រាក់ខែ ទាំង២កន្លែង សកម្មភាពនេះផ្គើនទៅនឹងបទបញ្ជារថ្នាក់ដឹកនាំ។ ហើយម្យ៉ាង វិញទៀត សកម្មភាពនេះ គឺកំពុងរួមគំនិត ឃុបឃិតគ្នា ប្រព្រឹត្តនូវអំពើពុករលួយ បំផ្លាញលុយជាតិ យ៉ាងធ្ងន់ធ្ងរ ។
ជុំវិញនឹងបញ្ហាខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងមិនទាន់ បានទទួល ការបំភ្លឺពីលោក កែម សារិទ្ធ នៅឡើយទេ ដោយសារគ្មានលេខ ទូរស័ព្ទដើម្បី ទំនាក់ទំនង ដូចនេះក្រុមអ្នកសារព័ត៌មានយើងរង់ចាំទទួលការបំភ្លឺគ្រប់ពេលវេលា រៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ