ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
បែកធ្លាយប្រភពព័ត៌មានថា លោក សូ ចាន់ណារី មេបញ្ជាការនគរបាល វរ:ការពារព្រំដែនគោកលេខ ៩១១ អសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រង បានបណ្ដែតបណ្ដោយឱ្យមន្ត្រីខិលខូចក្រោមឱវាទ រួមគំនិតគិត ឃុបឃិតគ្នាជាមួយពួកឈ្មួញ ប្រព្រឹត្តអំពុករលួយពេញទំហឹង នាំពលករ
Sat,18 June 2022 (Time 02:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 324នាក់)

ខេត្តបន្ទាយមានជ័យ ÷ ចេញផ្សាយ នៅថ្ងៃទី {១៧~០៦~២០២២}
បែកធ្លាយប្រភពព័ត៌មានថា លោក សូ ចាន់ណារី មេបញ្ជាការនគរបាល វរ:ការពារព្រំដែនគោកលេខ ៩១១ អសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រង បានបណ្ដែតបណ្ដោយឱ្យមន្ត្រីខិលខូចក្រោមឱវាទ រួមគំនិតគិត ឃុបឃិតគ្នាជាមួយពួកឈ្មួញ ប្រព្រឹត្តអំពុករលួយពេញទំហឹង នាំពលករ និងទំនិញរត់ពន្ធឆ្លងដែន តាមផ្លូវ នៃខ្សែរបន្ទាត់ព្រំដែនយ៉ាងអនាធិបតេយ្យ !!!

យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈកន្លងទៅថ្មីៗនេះ ពពួកឈ្មួញនាំចូលទំនិញគេចពន្ធដូចជា ម៉ូតូគេចពន្ធតាមច្រករបៀងព្រៃគប់ និងអីវ៉ាន់ចាប់ហួយ ដែលគ្រប់គ្រងដោយវរ:នគរការពារព្រំដែនគោកលេខ ៩១១ យ៉ាងរលូន។ ប្រភពពីមេឈ្មួញមួយចំនួន បានឲ្យដឹងថា មួយផ្នែកនៃទំនិញគេចពន្ធ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងព្រៃគប់ មួយភាគធំ គឺជាទំនិញរបស់លោក សូ ចាន់ណារី មេបញ្ជាការវរ: នគរបាលការពារព្រំដែនគោកលេខ៩១១នេះតែម្ដង។ ករណីប្រជាពលរដ្ឋខ្មែរធ្វើចំណាកស្រុកឆ្លងដែន ចេញចូលតាមច្រករបៀង-ព្រៃគប់ ក៏ជាប្រភពចំណូលរបស់លោក សូ ចាន់ណារី ផងដែរ ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន ហើយលោក សូ ចាន់ណារី មានខ្នងបង្អែករឹងមាំទើបបុគ្គលរូបនេះ ហ៊ានបើកភ្លើងខៀវ ឱ្យមន្ត្រីក្រោមឱវាទ ធ្វើសកម្មភាពអ្វីៗគ្រប់បែបយ៉ាងទៅតាមអំពើចិត្តបែបនេះ ។
យោងតាមការបង្ហើបពីមន្រ្តីអាជ្ញាធរអត់លិត និងសមត្ថកិច្ចមូលដ្ឋានក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ច្រករបៀងជាច្រើនកន្លែងតាមព្រំដែនខ្មែរ-សៀម ក្នុងក្រុងប៉ោយប៉ែត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក សូ ចាន់ណារី មេបញ្ជាការវរ:កាពារព្រំដែនលេខ៩១១ មានឈ្មួញនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះនៅច្រករបៀងទាំងនេះមានពលករចំណាកស្រុក ឆ្លងដែនចេញចូលទឹកដីសៀម យ៉ាងអនាធិបតេយ្យផងដែរ ព្រោះលោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ ៩១១មិនបានយកចិត្តទុកដាក់គិតគូរ អំពីផលប្រយោជន៍ជាតិនោះទេ គិតតែពីរឿង ផលប្រយោជន៍ខ្លួន និងបក្សពួកតែប៉ុណ្ណោះ ។
អាស្រ័យហេតុនេះ សូមលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនគួរមើលរំលង និងបណ្ដែតបណ្ដោយ ឧ្យកើត មាន នូវសកម្មភាពប្រព្រឹត្តិបទល្មើស គ្រប់ប្រភេទ លួចរត់ពន្ធឆ្លងដែនតទៅទៀតនោះទេ ព្រោះបច្ចុប្បន្ននេះ សកម្មភាពបទល្មើស លួចរត់ពន្ធឆ្លងដែន កំពុងកើតឡើង យ៉ាងពេញបន្ទុក ។
តាមការលើកឡើងពីសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក សូ ចាន់ណារី ទេនោះគឺគ្មានមេឈ្មួញណា អាចនាំចូលទំនិញគេចពន្ធច្រើនប្រភេទ និងម៉ូតូគេចពន្ធពីប្រទេសសៀម ចូលតាមច្រករបៀងព្រៃគប់ និងច្រករបៀងផ្សេងៗទៀតបានឡើយ។ ដូច្នេះហើយទើបមានការជំរុញឲ្យលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យឡើងវិញជាបន្ទាន់ផងទាន ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ម៉ូតូគេចពន្ធ តាមច្រករបៀងនានាក្នុងក្រុងប៉ោយប៉ែត សុទ្ធតែមានទំនាក់ទំនងជាមួយលោក សូ ចាន់ណារី ទើបមិនប្រឈមនឹងការបង្ក្រាប ។ នៅមានត តាម TV-ONLINE

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ