ថ្ងៃទី(17/01/2023)ប្រហើនមែន! បនល្បែងដ៏ធំកំពុងបើកដំណើរការ អោយជនជាតិខ្មែរចូលលេងយ៉ាង គគ្រឹក គគ្រេង នៅ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេចចេញផ្សាយ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣(ព្រៃវែង) ៖ បនល្បែងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា៖ សង្វៀនបញ្ជល់មាន់ បៀ និងអាប៉ោង កំពុងបើកដំណើរការ និង បើកអោយជនជាតិខ្មែរចូលលេង យ៉ាងគគ្រឹគ គគ្រេង ជារៀងរាល់ថ្ងៃ អត់ឃើញមានរំខានដល់អជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បន្តិចសោះឡើយ ។ បនល្បែងដ៏ធំនេះស្ថិតនៅក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងតែផ្គើន នឹង ប្រសាសន៍ របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ដែលសម្តេចតែងតែ ជំរុញអោយអាជ្ញាធរត្រូវទប់ស្កាត់កុំអោយប្រជាពលរដ្ឋប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ជាក់ស្តែងបនល្បែងមួយនេះ កំពុងតែផ្តើន និង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច យ៉ាងពេញទំហឹង ។តាមប្រភពពីអ្នកកញៀនល្បែងនៅទីនោះ បានប្រាប់សារព័ត៌មានយើងថា៖ បនល្បែងនេះគឺបើកដំណើរការអោយជនជាតិតខ្មែរចូលលេងដោយសេរី ហើយបើកអស់រយៈពេល ជាច្រើនខែ មកហើយ ។ ដែលធ្វើអោយពួកគាត់លេងចាញ់ ខ្លះអស់ដី ខ្លះអស់ម៉ូតូ រហូតដល់អស់លុយហូបបាយទៀតផង ដោយពេលខ្លះពួកគាត់ចាញ់អស់ប្រាក់ រហូតដល់សុំបាយបនល្បែងនោះហូបក៏មាន ។ អ្នកញៀនល្បែងដដែលបានបន្តទៀតថា ៖ បនល្បែងនេះ មានជនបរទេស ឬ ជនជាតិវៀតណាមចូលលេងតិចតូចណាស់ គឺ៩០ភាគរយទៅហើយ ជាជនជាតិខ្មែរ ដែលចូលលេងនៅក្នុងបនល្បែងនោះ ។ចំណែក លោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថា អត់មានខ្មែរចូលលេងបនល្បែងនោះទេ! បើកមានមែន ម្ចាស់បនល្បែងនោះ ជាអ្នកទទូលខុសត្រូវ នេះជាសម្តីរបស់លោកអធិការស្រុកព្រះស្តេច ។ មហាជនមានហូសចិត្តនិង សម្តី របស់លោក ជ័យ សេងហ៊ាង អធិការស្រុកព្រះស្តេចរូបនេះ ខណៈបនល្បែងមួយនោះ! បើកដំណើរការអោយជនជាតិខ្មែរចូលលេងយ៉ាង ភ្លួកទឹក ភ្លួកដី អស់រយៈពេលជាច្រើន ខែកន្លងមកហើយ ។ខណៈនោះដែរសារព័ត៌មានយើង ក៏បានទាក់ទង និង រាយការណ៍ ទៅលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច តាយរយៈលេខ ០១០ ៤៤៤៦១៦ . ០៨៨ ៧១៧ ៧០០០ តែលេខរបស់លោកអភិបាលស្រុកទាំងពីរខ្សែរនេះ ទាក់ទងមិនបានឡើយ ។ មហាជនសូមណូមពរទៅលោក ព្រហ្ម សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមលោកចាត់វិធានការបង្រ្កាបបនល្បែងដុះស្លែរដែលបើកអោយជនជាតិខ្មែរចូលលេង យ៉ាងភ្លួកទឹក ភ្លួកដី មួយនេះផងទាន! បើមិនដូច្នេះទេ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់ចេញនោះ ប្រាកដជាគ្មានប្រសិទ្ធភាពឡើយ ។ ជាពិសេស ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែ ជំរុញអោយមន្រ្តីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕អង្គភាពយើងរង់ចាំមើលបនល្បែងមួយនេះ នៅតែបន្តបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងបន្តទៀតឬ យ៉ាងណា យើងនឹងផ្សាយជួនប្រិយមិត្តជាបន្តទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()
រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (វីរៈបុរសជាតិ)
វីដែអូ