ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណត្តិទី០៣ ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣
Fri,27 January 2023 (Time 08:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 371នាក់)

ខេត្តកណ្ដាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណត្តិទី០៣ ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣។



ថ្លែងក្នុងពិធីបើកកិច្ចប្រជុំឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានគូសបញ្ជាក់ថា៖ បូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្ដាលនាពេលនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនៅលក្ខន្តិកៈរបស់សមាគម ដែលជា “នីតិបុគ្គល” តំណាងអោយសំឡេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ និងសង្កាត់ទាំងអស់ក្នុងខេត្តកណ្ដាល ព្រមទាំងជាអ្នកអភិវឌ្ឍន៍សមត្ថភាព និងបង្កើតប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។



ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវសមិទ្ធផលចម្បងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគមក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ កិច្ចប្រជុំក្រុមប្រឹក្សាសមាគម នឹងត្រូវដំណើរការដើម្បីបង្ហាញអំពីសមិទ្ធផលការងារឆ្នាំ២០២២ ពិនិត្យ និងអនុម័តផែនការសកម្មភាពថវិកាឆ្នាំ២០២៣ ព្រមទាំងពិនិត្យកម្មវិធីមូលនិធិមរណៈសង្គ្រោះ។



ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានសម្របសម្រួល និងគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមបង្កើតឲ្យមាន (សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមរាជធានី-ខេត្ត) និង “សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់” នៅឆ្នាំ២០០៦ ដែលជាតំណាងឲ្យសំឡេងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស។



សូមបញ្ជាក់ថា៖ គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ គឺបង្កើតជានីតិបុគ្គលធ្វើជាតំណាងឲ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួនសំដៅការពារផលប្រយោជន៍រួមរបស់សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក និងការអភិវឌ្ឍន៍សមត្ថភាព និងលទ្ធភាពសម្រាប់ការធ្វើឲ្យប្រសើរឡើងនៅមុខងារ និងធនធានតាមច្បាប់សម្រាប់សមាជិករបស់ខ្លួនតាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សា ពីព្រោះយោបល់លើការរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ