ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ វីរៈបុរសជាតិខ្មែរ
លោក ជា លីហ៊ាង ប្រធាន​សមាគម​​អ្នក​សារព័ត៌មាន​កម្ពុជា​អាស៊ាន ចេញសេចក្តីថ្លែងការណ៍ថា៖ ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួនបាន គឺជាការអនុវត្តច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ
Sun,05 March 2023 (Time 09:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 376នាក់)

លោក ជា លីហ៊ាង ប្រធាន​សមាគម​​អ្នក​សារព័ត៌មាន​កម្ពុជា​អាស៊ាន
ចេញសេចក្តីថ្លែងការណ៍ថា៖ ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួនបាន គឺជាការអនុវត្តច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ

(ភ្នំពេញ)៖ លោក ជា លីហ៊ាង ប្រធាន​សមាគម​​អ្នក​សារព័ត៌មាន​កម្ពុជា​-អាស៊ាន

ដែលជាបណ្តុំសមាគមសារព័ត៌មាន១៤នៅកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ចំពោះដំណើរការក្តីលើ «សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា» ព្រមទាំងបានពិនិត្យលើការផ្សាយព័ត៌មាននានា និងបានស្តាប់សាធារណមតិជុំវិញករណីនេះ។

លោក ជា លីហ៊ាង ប្រធាន​សមាគម​​អ្នក​សារព័ត៌មាន​កម្ពុជា​អាស៊ាននិង
ក្នុងនាមជាប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស បានយល់ច្បាស់ពីសច្ចភាពនៃដំណើរប្រវត្តិសាស្ត្រកម្ពុជា និងបានយល់ច្បាស់ពីផលវិបាកនានាដែលបង្កឡើងដោយសារតែមនោគមន៍វិជ្ជាបរទេស និងនយោបាយជ្រុលនិយម ដែលនាំឱ្យប្រទេសជាតិជួបវិនាសកម្ម ហិនហោច សោកសង្រេងក្នុងអតីតកាល គឺមិនគាំទ្ររាល់សកម្មភាពនយោបាយដែលឃុបឃិតជាមួយជនបរទេសបំផ្លាញភាពសុខសាន្តរបស់ប្រទេសជាតិនិងប្រជាជននោះទេ។
លោក ជា លីហ៊ាង ប្រធាន​សមាគម​​អ្នក​សារព័ត៌មាន​កម្ពុជា​អាស៊ាន
សូមរំលឹកឡើងវិញថា កម្ពុជាក្នុងទសវត្សរ៍១៩៦០ ធ្លាប់កាត់ទោសប្រហារជីវិត ព្រាប អ៉ិន និងគូកន នៅត្រពាំងក្រឡឹង ពីទោសក្បត់ជាតិ។ នៅគ្រានោះ ការជ្រៀតជ្រែកពីបរទេសមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ហាក់មិនឈប់ឈរសោះ ហើយជាអកុសល នយោបាយឃុបឃិតជាមួយបរទេសរបស់ លន់ នល់ បាននាំឱ្យកើតមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលលទ្ធផលបាននាំប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និងកើតឡើងនូវរបបវាលពិឃាត ប៉ុល ពត ដែលធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ជាង៣លាននាក់ និងរស់នៅជាមួយភ្នំឆ្អឹង ស្ទឹងទឹកភ្នែក ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ ត្រូវខ្ទេចខ្ទាំក្លាយជាផេះផង់។ មេរៀនប្រវត្តិសាស្ត្រនេះ ហាក់នៅស្រស់ៗ និងសោកសៅពន់ពេកហើយ សម្រាប់ប្រជាជនខ្មែរ និងប្រទេសដ៏កម្សត់មួយនេះ ដែលកម្ពុជាដាច់ខាតមិនត្រូវអនុញ្ញាតឱ្យនយោបាយជ្រុលនិយម ដែលដើម្បីតែមហិច្ឆតាអំណាចផ្ទាល់ខ្លួន ឃុបឃិតជាមួយបរទេស មកបំបែកបំបាក់សាមគ្គីជាតិ និងបំផ្លិចបំផ្លាញកម្ពុជាសារជាថ្មីឡើយ។

លោក ជា លីហ៊ាង ប្រធាន​សមាគម​​អ្នក​សារព័ត៌មាន​កម្ពុជា​អាស៊ាន
យល់ឃើញថា រលកបដិវត្តន៍ពណ៌ ដែលកើតឡើងជាបន្តបន្ទាប់នៅច្រើនកន្លែង ក៏ហាក់មិនថមថយឡើយ ហើយការប៉ុនប៉ងឆក់ឱកាសក្នុងដំណាក់កាលបោះឆ្នោត និងការបង្កហេតុតាមផ្លូវទុច្ចរិត មិនប្រជាធិបតេយ្យ ដើម្បីដណ្តើមអំណាចតាមផ្លូវបដិវត្តន៍ពណ៌ គឺកម្ពុជាពិតជាមិនអាចធ្វេសប្រហែសបានឡើយ។ ឧបាយកលនិងការចិញ្ចឹមចិត្តធ្វើបដិវត្តន៍ពណ៌ ស្តែងចេញយ៉ាងច្បាស់តាមរយៈសម្តីរបស់លោក កឹម សុខា ដែលមាននៅក្នុងឃ្លីបវីដេអូ មានផ្សាយជាសាធារណៈរួចជាស្រេចទៅហើយ។

សមាគម​​អ្នក​សារព័ត៌មាន​កម្ពុជា​-អាស៊ាន យល់ឃើញថា ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្រោមវិធានការត្រួតពិនិត្យរបស់តុលាការ គឺជាការអនុវត្តច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ បើប្រៀបធៀបទៅនឹងអំពើក្បត់ជាតិរបស់ ព្រាប អ៊ិន ដែលត្រូវបានកាត់ទោសប្រហារជីវិត ហើយតាមផ្លូវច្បាប់ លោក កឹម សុខា នៅមានសិទ្ធិពេញលេញក្នុងការប្តឹងឧទ្ធរណ៍លើការសម្រេចក្តីនេះតទៅទៀត។សមាគម​​អ្នក​សារព័ត៌មាន​កម្ពុជា​-អាស៊ាន

បានកត់សំគាល់ឃើញថា មានញត្តិដ៏ច្រើនលើសលប់ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បណ្តាអង្គការសង្គមស៊ីវិល និងពីប្រជាជនកម្ពុជា គាំទ្រចំណាត់ការរបស់តុលាការចំពោះអំពើក្បត់ជាតិរបស់ កឹម សុខា។ នេះឆ្លុះបញ្ចាំងបានថា ប្រជាជនកម្ពុជា មិនយល់ព្រមឱ្យចលនាទុច្ចរិតណាមួយ មកបំផ្លាញសេចក្តីសុខ សន្តិភាព និងបំពានអធិបតេយ្យជាតិ សារជាថ្មីនោះឡើយ។

លោក ក៏បានកត់សម្គាល់ឃើញថា មានបរទេសខ្លះបានថ្លែងសារបែបចំអកមកលើចំណាត់ការរបស់តុលាការ ដែលយើងយល់ថា ជាការលាតត្រដាងឱ្យឃើញច្បាស់វិញថា គេសុខចិត្តបិទភ្នែក និងបិទត្រចៀកដោយមិនខ្វល់ពីអង្គហេតុនិងទង្វើរបស់ កឹម សុខា។ គេនិយាយអំពីនីតិរដ្ឋ តែផ្ទុយទៅវិញគេទាត់ចោលផ្លូវច្បាប់របស់ប្រទេសអធិបតេយ្យមួយ ហើយថែមទាំងទាត់ចោលការឈឺចាប់ពីមេរៀនអតីតកាល និងការប្រឹងប្រែងក្នុងបច្ចុប្បន្នរបស់ប្រជាជនកម្ពុជារាប់លាននាក់។ បរទេសខ្លះបានប្រើប្រាស់វោហារសាស្ត្រសិទ្ធិនិងសេរីភាព ធ្វើជាស្បៃដ៏ពិសពុលបិទបាំងលើទង្វើទុច្ចរិតរបស់ពួកជ្រុលនិយម។ ប៉ុន្តែលើការជាក់ស្តែង ពួកគេមិនអនុញ្ញាតឱ្យអំពើជ្រុលនិយម អំពើអនាធិបតេយ្យ កើតមាននៅក្នុងប្រទេសរបស់គេនោះទេ។ ពិភពលោកបានឃើញដោយផ្ទាល់ភ្នែកនូវវិធានការឆ្លើយតបរបស់គេតាមផ្លូវច្បាប់ និងការសងសឹករបស់គេជាបន្តបន្ទាប់នៅច្រើនទីកន្លែង ដោយមិនលើកលែង។ នេះជាការដាស់ស្មារតីប្រជាជនកម្ពុជាថា ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា គឺមិនអាចផ្ញើលើនរណា ក្រៅតែពីខ្មែរខ្លួនឯងបានឡើយ។ បើពេលណាហើយដែលប្រទេសកម្ពុជា ធ្លាក់ក្នុងវិបត្តិ គ្មានស្ថេរភាព បាត់បង់ឯករាជ្យនិងសន្តិភាព គឺច្បាស់ណាស់ គ្មាននរណាទ្រាំទ្រការលំបាកនៅទីនេះ ក្រៅតែពីប្រជាជនកម្ពុជានោះទេ។ ពួកគេនឹងចាកចោលកម្ពុជា ដូចដែលទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បានផ្ញើសារចុងក្រោយរួចទៅហើយ។
សមាគម​​អ្នក​សារព័ត៌មាន​កម្ពុជា​-អាស៊ាន សូមគាំទ្រយ៉ាងពេញទំហឹងដល់មនសិការស្មារតីរបស់ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចប្រឹងប្រែងទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នតុលាការ និង រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់តាមផ្លូវច្បាប់នូវរាល់ឧបាយកលទុច្ចរិត និងនយោបាយជ្រុលនិយម ដែលប្រាសចាកពីដំណើរប្រជាធិបតេយ្យ ដើម្បីធានាការពារភាពសុខសាន្ត ស្ថិរភាពជាតិ អធិបតេយ្យជាតិ ព្រមទាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ កម្ពុជាមានជម្រើសដ៏ត្រឹមត្រូវនិងមានតម្លៃបំផុតនោះគឺ «សន្តិភាព» ត្រូវតែស្ថិតស្ថេរយូរអង្វែងនៅកម្ពុជា ដើម្បីអនាគតដ៏ប្រសើររបស់កូនចៅនិងប្រជាជនយើងតទៅមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ()

ព័ត៌មានគួរចាប់អារម្មណ៍

រសៀលថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភជូន ប្អូនប្រុសដែលត្រូវពស់ចឹក និងដុះដុំសាច់ក្នុងពោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ (រដ្ឋបាលខេត្តព្រះសីហនុ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (វីរៈបុរសជាតិ)

វីដែអូ